SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពន្យល់ករណីអ្នកបង្ហោះមាតិកា«ញ៉ាំស្តៅ និងស្ងោរម្រះ»កំប្លុកកំប្លែង


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពន្យល់ករណីអ្នកបង្ហោះមាតិកា«ញ៉ាំស្តៅ និងស្ងោរម្រះ»កំប្លុកកំប្លែង
A+ A-

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ន.ប.ប.ប) បានបង្ហាញថា គណនី និងទំព័រហ្វេសប៊ុក ដែលបញ្ចេញមតិប្រឆាំងការបរិភោគញ៉ាំស្តៅ និងសម្លស្ងោរម្រះ គឺអាចជាការបញ្ចេញមតិលេងសើច ដោយសកម្មភាពនេះជាសិទ្ធិ សេរីភាព ក្នុងការបញ្ចេញមតិ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ដែលពុំទាន់មានចំណុចណាមួយល្មើសនឹងច្បាប់ទេ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន របស់ ន.ប.ប.ប ចេញផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ចំពោះគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុកមួយចំនួនដែលឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងគោលបំណងទាញយកចំណាប់អារម្មណ៍ទទួលបាន Like និង Shareច្រើន ពីអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះបន្តទៅទៀត។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន ក៏បានបង្ហាញថា នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានការបង្ហោះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើនាយកដ្ឋានប្រឆាំងបទល្មើសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបច្ចេកវិទ្យា ក្នុងន័យថា នាយកដ្ឋានមានភាពអសកម្ម នឹងការងារ។ ជាមួយគ្នានេះ ន.ប.ប.ប បានបំភ្លឺថា នាយកដ្ឋានតែងតែខិតខំ និងយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ស្រាវជ្រាវ និងស៊ើបអង្កេត ទៅលើករណីបទល្មើសលើប្រព័ន្ធបច្ចេកវិទ្យានានា ដូចជា ករណីព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គមជាច្រើន រហូតឈានដល់ការបង្ក្រាបជាបន្តបន្ទាប់។

ចំពោះការចូលរួមផ្តល់យោបល់ និងមតិរិះគន់ក្នុងន័យស្ថាបនាដែលមានមូលដ្ឋានច្បាស់លាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្វាគមន៍ជានិច្ច។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យសាធារណជនទាំងអស់ ត្រូវកែតម្រូវអត្ថបទ និងការបញ្ចេញមតិរបស់ខ្លួនឡើងវិញ ដែលប្រើពាក្យពេចន៍មិនសមរម្យនិងគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី