SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ត្រូវបង្កើនការផលិតកសិកម្ម ខណៈដែលប្រទេសក្នុងតំបន់អាស៊ានស្ទើរទាំងអស់ ជាអ្នកផលិតកសិកម្មនាំចេញ


កម្ពុជា ត្រូវបង្កើនការផលិតកសិកម្ម ខណៈដែលប្រទេសក្នុងតំបន់អាស៊ានស្ទើរទាំងអស់ ជាអ្នកផលិតកសិកម្មនាំចេញ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា មានតម្រូវការកសិកម្មកាន់តែខ្ពស់ ដែលទាមទារឱ្យបង្កើនផលិតភាពក្នុងវិស័យកសិកម្ម ខណៈពេលដែលប្រទេសក្នុងតំបន់អាស៊ានស្ទើរតែទាំងអស់ សុទ្ធតែជាប្រទេសផលិតកសិកម្មសម្រាប់នាំចេញ ដែលមានភាពប្រកួតប្រជែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖«ក្នុងវិស័យកសិកម្ម គឺមានប្រទេសច្រើនណាស់ដែលផលិតកសិកម្ម តែមានប្រទេសតិចណាស់ ដែលគ្មានធនធានធម្មជាតិក្នុងការផលិត ដូចជាប្រទេសសង្ហបុរីជាប្រទេសដែលនាំចូលច្រើន។ ប្រទេសនៅក្នុងអាស៊ាន ស្ទើរតែទាំងអស់សុទ្ធតែជាប្រទេសកសិកម្មនាំចេញ និងមានភាពប្រកួតប្រជែង»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា៖ «នៅពេលតម្រូវការកាន់តែខ្ពស់ យើងត្រូវការការផលិតឱ្យមានប្រសិទ្ធភាព ការផលិតមិនមែនតែបរិមាណទេ តែត្រូវការធានានូវចំណូលរបស់អ្នកផលិតថែមទៀត»។ ចំណូល គឺជាអ្វីដែលផាត់រួចរាល់ពីការផលិត ពោលគឺជាតម្លៃនៃការផលិតបូកផ្សំជាមួយតម្លៃនៃការលក់ចេញ នោះតម្លៃដែលនៅសល់ទាំងប៉ុន្មានជាចំណូលដែលបានទៅដល់ដៃអ្នកផលិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការឱ្យប្រើប្រាស់បច្ចេកវិទ្យា ដែលអាចជួយជ្រោមជ្រែងច្រើន និងអាចកាត់បន្ថយថ្លៃដើមក្នុងការផលិតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយកសិកម្ម យើងមិនចាំបាច់ផ្តោតទៅលើអ្វីដែលកសិករផលិតនោះទេ។ ដូច្នេះ ការជំរុញការផលិតនេះ យើងត្រូវផ្តោតលើអ្វីដែលផ្តល់ចំណូលច្រើន និងផលចំណេញច្រើនដល់អ្នកផលិត នេះហើយជាគោលដៅរបស់រដ្ឋាភិបាល៕https://www.youtube.com/watch?v=bvaig7b47N0


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី