2024-04-02
គិត បុប្ផា
2024-04-02
គិត បុប្ផា
ភ្នំពេញ៖ ការវិនិយោគនៅប្រទេសកម្ពុជា នាំចេញទៅទីផ្សារអឺរ៉ុប និងអាម៉េរិក នឹងធ្វើឱ្យវិនិយោគិនចំណេញការបង់ពន្ធបានច្រើន។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រោះការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មិនតម្រូវឱ្យបង់ពន្ធឡើយ និងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិក ត្រូវបង់ពន្ធកម្រិតទាប។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានពន្យល់វិនិយោគិនកូរ៉េជាច្រើន ដែលមកពីក្រុមហ៊ុនធំៗអំពីភាពរីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាជាដើម ដើម្បីទាក់ទាញវិនិយោគិនកូរ៉េមកបណ្តាក់ទុនវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា យើងនឹងខិតខំទាក់ទាញវិនិយោគិន ដែលចង់ពង្រីកខ្លួនពីប្រទេសមួយ ទៅប្រទេសមួយមកវិនិយោគនៅកម្ពុជា។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ក៏ត្រូវបង្កភាពងាយស្រួលដូចជា ការសម្រួលតម្លៃឡូជីស្ទីក អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ រួមនឹងការបណ្តុះបណ្តាលធនធានយុវជន ដើម្បីអាចមានសមត្ថភាពចូលរួមធ្វើការជាមួយវិនិយោគិនបរទេស ដែលមកវិនិយោគនៅប្រទេសកម្ពុជា៕https://www.youtube.com/watch?v=kJI9kCjatDs
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី