2026-09-08
ឃី ភារៈ
2026-09-08
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន១០កន្លែង ដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ និងរស់នៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសថៃ។
តាមការជូនដំណឹងរបស់ក្រសួងអប់រំ នាព្រឹកថ្ងៃទី៨ កញ្ញា អាហារូបករណ៍នេះផ្តល់ជូនសម្រាប់ការសិក្សានៅ សាកលវិទ្យាល័យបូណាម៉ារី (BMU) ដោយសិស្សដែលទទួលបានអាហារូបករណ៍ នឹងមិនត្រូវបង់ថ្លៃសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ជាមួយគ្នានេះ អាហារូបករណ៍ក៏រួមបញ្ចូលការផ្តល់ ឱកាសការងារ និងប្រាក់បៀវត្ស។
សិស្សដែលមានសិទ្ធិដាក់ពាក្យ ត្រូវជាសិស្សដែលបានប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៥-២០២៦ និងរស់នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សិស្សានុសិស្សអាចទាក់ទងតាមលេខទូរស័ព្ទ ០១៧ | ០៨៧ ៦០ ៥០ ៨០ ឬស្កេន QR Code និងចូលតាមតំណសម្រាប់ដាក់ពាក្យដែលបានផ្សព្វផ្សាយដោយស្ថាប័នផ្តល់អាហារូបករណ៍។
ការផ្តល់អាហារូបករណ៍នេះ គឺជាឱកាសសិក្សាដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្តដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយមិនមានបន្ទុកលើថ្លៃសិក្សា និងមានឱកាសទទួលបានការងារផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី