2026-05-28
ទូច សូរិយា
2026-05-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការវិស័យកសិកម្មកម្ពុជា-ចិន ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រខេត្តហៃណាន នៃប្រទេសចិន នាពេលខាងមុខ។
ក្នុងជំនួបនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានស្នើឱ្យភាគីចិនបន្ទាប់ពីបានចុះហត្ថលេខា MoU រួច ស្នើឱ្យបង្កើតជាគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជួយកៀរគរអ្នកវិនិយោគចិនបន្ថែមទៀតមកវិនិយោគនៅកម្ពុជាលើការកែច្នៃកសិផល ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ឃ្លាំងសម្ងួត ឃ្លាំងស្តុកផលិតផលត្រជាក់ ការវិនិយោគលើកំពង់ផែសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្របសម្រួលការនាំចេញផលិតផលកសិកម្ម។
ជាមួយគ្នានេះ លោក Qiu Wenxu អនុប្រធាននាយកប្រតិបត្តិបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រខេត្តហៃណាន ទទួលយកសំណើរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តពិសេស របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនចិនឱ្យមកធ្វើការវិនិយោគឱ្យបានច្រើននៅកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី