2026-03-26
ទូច សូរិយា
2026-03-26
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ លើកម្មវិធីផ្សព្វផ្សាយទេសចរណ៍តាមរយៈមុខម្ហូបផ្សារភ្ជាប់គោលដៅទេសចរណ៍ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលកម្មវិធីជំរុញទេសចរណ៍នេះ នឹងត្រូវផ្សព្វផ្សាយតាមរយៈបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនដែលអាចទស្សនាបានគ្រប់ទី្វបនៃពិភពលោក។
នាឱកាសនោះ ឱ្យលោក អ៊ុក ជីបផល តំណាងក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) បានអរគុណ ចំពោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ចូលជួបពិភាក្សាការងារលើសំណើសុំកិច្ចសហការគាំទ្រលើកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលត្រូវបានផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ផ្សារភ្ជាប់ជាមួយ ម្ហូបអាហារខ្មែរ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា។
ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍ និងផលិតផលកម្ពុជា តាមរយៈទេសចរណ៍ម្ហូបអាហារ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវកិច្ចសហការគាំទ្រផ្សព្វផ្សាយកម្មវិធីនេះតាមរយៈបណ្តាញផ្លូវការរបស់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយកម្មវិធីនេះដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាគោលដៅទេសចរណ៍ភ្លក្សមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់តំបន់នីមួយៗ ជាពិសេសទទួលយកនូវបទពិសោធដោយផ្ទាល់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី