SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម បានដាក់ឱ្យប្រើប្រាស់នូវផែនទី STRACAP ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក


ក្រសួងឧស្សាហកម្ម បានដាក់ឱ្យប្រើប្រាស់នូវផែនទី STRACAP ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក
ពាណិជ្ជកម្ម

2026-03-18

ទូច សូរិយា

ពាណិជ្ជកម្ម

2026-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដាជាតិ បានលើកឡើងថា ឧស្សាហកម្ម ផលិតកម្ម និងអាជីវកម្មទាំងអស់របស់យើង ត្រូវតែអនុវត្តតាមស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃការវាយតម្លៃភាពអនុលោម ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងប្រកបដោយជោគជ័យនៅក្នុងទីផ្សារពិភពលោក ទីផ្សារតំបន់ ក៏ដូចជាទីផ្សារស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ផែនទីបង្ហាញផ្លូវ STRACAP នេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមកម្មវិធី RT4D ដោយមានការគាំទ្រពីអង្គការស្តង់ដាអន្តរជាតិ (ISO) អង្គការ UNIDO និងរដ្ឋាភិបាលអូស្ត្រាលី។ ផែនទីនេះ ផ្តល់នូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធស្តង់ដារបស់កម្ពុជា និងអនុលោមភាពស្របតាមក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ផែនទីបង្ហាញផ្លូវនេះផងដែរ បានកំណត់អាទិភាពយុទ្ធសាស្ត្រចម្បងចំនួនបួនគឺ ការពង្រឹងយន្តការសម្របសម្រួលគោលនយោបាយ និងអភិបាលកិច្ច, ការពង្រឹងសមត្ថភាពស្ថាប័នក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការធ្វើឱ្យស្តង់ដា និងបទប្បញ្ញត្តិបច្ចេកទេស ស្របតាមក្របខ័ណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម និងការបង្កើនការយល់ដឹង និងការចូលរួមប្រកបដោយបរិយាបន្នរបស់អាជីវកម្ម និងភាគីពាក់ព័ន្ធ។

ផែនទីបង្ហាញផ្លូវ STRACAP ត្រូវអនុវត្តជាពីរដំណាក់កាល ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣២ ដោយផ្តោតលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ អង្គភាពផ្តល់វិញ្ញាបនបត្រ និងអធិការកិច្ច ការធ្វើឌីជីថលូបនីយកម្មសេវាស្តង់ដា និងការពង្រឹងការសម្របសម្រួលរវាងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ការចូលរួមអនុវត្តពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន គឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីសម្រេចគោលដៅ។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ តាមរយៈគំនិតផ្តួចផ្តើមដូចជា STRACAP មានសារសំខាន់ ដែលធានាថា កំណើននៃវិស័យឧស្សាហកម្ម និងការវិនិយោគពីបរទេស​អាចបង្កើតឱកាសសម្រាប់សហគ្រាសក្នុងស្រុក ចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្ត​ស្តង់ដា ការធ្វើតេស្តវិភាគ និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលទទួលស្គាល់ជាអន្តរជាតិ។ 

តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឧស្សាហកម្មកម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគិតត្រឹមឆ្នាំ២០២៥ មានរោងចក្រធុនធំចំនួន ៣,០៨៣ កំពុងដំណើរការ កើនឡើងប្រមាណ ២៧% ធៀបនឹងឆ្នាំ២០២៤ ខណៈទុនវិនិយោគសរុបបានឈានដល់ ២៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៣%៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី