2026-03-10
ទូច សូរិយា
2026-03-10
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្តេជ្ញាបន្តការគាំទ្រ និងជំរុញការនាំចេញអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិន ក្នុងជំនួបជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងជំនួបពិភាក្សា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ គឺផ្តោតសំខាន់លេីការពង្រឹងសមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះ ធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលេីកិច្ចការនេះ។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងថា ធនាគារ ARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ(Cross Border Settlement) ដេីម្បីសម្រួលលំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ក្នុងនោះក្រុមហ៊ុន COFCO Grains បានសន្យាជួយផ្សព្វផ្សាយ និងបន្តជំរុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី