2024-03-15
គិត បុប្ផា
2024-03-15
គិត បុប្ផា
ភ្នំពេញ៖ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧៩លានអឺរ៉ូ (ប្រមាណ ៨៦លានដុល្លារ) សម្រាប់គាំទ្រកម្មវិធីចំនួន៤ ក្នុងវិស័យសំខាន់ៗ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
កម្មវិធីចំនួន៤ រួមមាន៖ ១.កម្មវិធីភាពជាដៃគូ ដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems - EU CAPSAFE) ទទួលថវិកាពីសហភាពអឺរ៉ុបប្រមាណ ១៨,៤លានដុល្លារ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ប្រមាណ ៧,៨លានដុល្លារ និងកម្មវិធីទី២ គឺភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) ដែលទទួលបានថវិកាប្រមាណ ៦,៥លានដុល្លារ។
ទី៣.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024–2027) ទទួលបានថវិកាប្រមាណ ៥៣,១លានដុល្លារ និងទី៤.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) មានថវិកាសរុបពីសហភាពអឺរ៉ុបប្រមាណ ៧,៦លានដុល្លារ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ប្រមាណ ៣,៣លានដុល្លារ។
កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង សម្រាប់គាំទ្រកម្មវិធីចំនួន៤ ដែលផ្តោតលើការលើកកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញនៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Iutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី