2024-01-28
ទូច សូរិយា
2024-01-28
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV ម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នៃក្រុមហ៊ុន GTV MOTOR នឹងបើកឱ្យសាធារណជន ចូលរួមដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូឌែល របស់ GTV MOTOR នៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ស្ថិតនៅដឺព្រេមៀរ សែនសុខ។
កម្មវិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្តGTV ម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ សាធារណជន ក៏អាចបើកបរសាកល្បងផ្ទាល់ជាមួយរថយន្តគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុន GTV MOTOR រួមមាន៖ SOBEN, KRUSAR, CEASAR និង KAIN ជាដើម។ ជាមួយគ្នានេះ សាធារណជន ក៏អាចចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណភ្ជាប់ https://forms.gle/VquAcjH2fs4QyWLc7 ឬអាចសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ ០៧១ ៥៩៤ ៥៧៧៧។
គួរបញ្ជាក់ថា ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់៕
នាំមកជូនដោយ