2025-08-15
គិត បុប្ផា
2025-08-15
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងវៀតណាម គ្រោងសម្រេចឱ្យបាននូវផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ពាន់លានដុល្លារ នៅពេលដ៏ឆាប់ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ត្រឹមរយៈពេល ៧ខែ នៅឆ្នាំ២០២៥ នេះ មានរហូតប្រមាណ ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ពាន់លានដុល្លារ ខណៈវៀតណាមនាំចូលមកកម្ពុជា គឺមានចំនួន ៣,២ពាន់លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំ លំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នា ក្នុងឋានៈជាប្រទេសជិតខាងគ្នា គឺឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចតេជោ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលមានការកើនឡើង ហើយឯកឧត្តម បានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាម នឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានការកើនឡើងបន្តទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី