2025-07-31
ឃី ភារៈ
2025-07-31
ឃី ភារៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងថា ករណីទាហានខ្មែរត្រូវបានចាប់ខ្លួនការគ្រប់គ្រងព័ត៌មានគឺសំខាន់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួន អាចនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង នៅក្នុងការចរចា ដោះលែងពួកគាត់ត្រឡប់មកវិញ។
តាមរយៈសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ ខែកក្កដា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានពន្យល់ថា៖ «ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត របស់កងទ័ពរបស់យើង ព្រោះនៅក្នុងដំណាក់កាលដំបូង គឺមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគាត់ទេ»។
សម្តេចធិបតី បន្តថាចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើង នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មាន ឱ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មាន អោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ភ្លាមៗតាំងពីពេលកើតហេតុ ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំ ឱ្យមានការដោះលែងកម្លាំងរបស់យើងផងដែរ។ សម្តេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះលែងយោធិនយើង ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។
បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី