2025-07-16
ទូច សូរិយា
2025-07-16
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តក្រុមហ៊ុន VISA Cambodia ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក និងការជំរុញការចូលរួមរបស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ក្នុងពាណិជ្ជកម្មអន្តរជាតិ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មចូលរួមនិងរៀបចំជាដើម។
ក្នុងជំនួបជាមួយលោកជំទាវ ចម និម្មល នេះ លោកស្រី Lisa Sargent នាយិកាគ្រប់គ្រងក្រុមហ៊ុន VISAបានបញ្ជាក់អំពីវឌ្ឍនភាពការងារ និងទិសដៅអាទិភាពនានារបស់ VISA Cambodia ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជាពិសេសសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម។
លោកជំទាវ ចម និម្មល ក៏បានកត់សម្គាល់លើការចូលរួមចំណែករបស់ VISA Cambodia តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសហគ្រិនភាពស្រ្តី សហគ្រិនភាពវ័យក្មេង និងអក្ខរកម្មឌីជីថលនិងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី