SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សៀវភៅ «ម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែលចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ទទួលបានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ


សៀវភៅ «ម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែលចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ទទួលបានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ
A+ A-

ភ្នំពេញ៖ សៀវភៅ «ម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានចងក្រងមុខម្ហូប និងបង្អែម ៣៨មុខ ដោយបានរំលេចនូវនៅផលិតផល កសិកម្ម និងបានបង្ហាញម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន អង្ករផ្ការំដួល ម្រេចកំពត អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅទទួល បានពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ លើកទី៣០ ក្នុងកម្មវិធី Cascais World Food Summit នៅទីក្រុងលីសស្យាន ប្រទេសព័រទុយហ្គាល់។

ក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្យាន ដែលមានការចូលរួមប្រមាណ ២០០ប្រទេស លោក Edouard Cointreau ប្រធានគណៈកម្មាធិការកម្មវិធីពានរង្វាន់គណៈវិនិច្ឆ័យ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុង ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យពិភពលោកចាប់ផ្តើមសិក្សាស្វែងយល់ពីប្រជាជនខ្មែរឡើងវិញ ជាមួយផ្នត់គំនិតដែលកម្រនឹងមានពីមុនមក គឺការកែលម្អ និងលើកកម្ពស់សិល្បៈម្ហូបខ្មែរ។

លោក Edouard Cointreau បន្តថា សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ នេះ ប្រមូលផ្តុំនូវការសិក្សាដ៏គួរឱ្យទាក់ទាញ ដែលលើកតម្កើងអតីតកាលដ៏រុងរឿង សាទរ យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនាបច្ចុប្បន្នកាល និងទន្ទឹងរង់ចាំអនាគតកាលដ៏ត្រចះត្រចង់ របស់ប្រទេសកម្ពុជា។ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់កម្ពុជា។

សៀវភៅម្ហូប ភាគ២នេះ ក៏ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យកន្លងមករបស់សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន៖ សៀវភៅម្ហូបអាស៊ីល្អដាច់គេ ឆ្នាំ២០២១ និង ឆ្នាំ២០២២ សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ ឆ្នាំ២០២២ និង ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក ឆ្នាំ២០២៣។ ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ លើកទី៣០ នេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការ ប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី