2025-06-09
គិត បុប្ផា
2025-06-09
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន គឺ Gemini ជំនាន់ 2.5 និងការដាក់ចេញនូវ VEO 3 ដែលជាកម្មវិធី AI សម្រាប់បង្កើតវីដេអូ មានសមត្ថភាពបង្កើតវីដេអូជាមួយនឹងសម្លេងគ្រប់ភាសា ដែលមានភាពរស់រវើកស្ទើតែមិនអាចបែងចែកថាជាការបង្កើតដោយប្រើប្រាស់កម្មវិធី AI។ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ចែករំលែកវិធីសាស្រ្ត ៥ ចំណុច ក្នុងការពិនិត្យ ដើម្បីបែងចែកថាវីដេអូនោះពិត ឬជាការបង្កើតដោយ AI ដូចខាងក្រោម៖
១. ទាញចំណាប់អារម្មណ៍លើកាយវិការ៖ ជាទូទៅវីដេអូ ដែលបានបង្កើតដោយ AI តែងតែមានភាពមិនប្រក្រតីលើចលនា ឬកាយវិការនៃដៃ ឬមាត់របស់តួអង្គនៅក្នុងវីដេអូ។ ២. សង្កេតមើលផ្ទៃខាងក្រោយនៃវីដេអូ៖ ភាគច្រើនផ្ទៃខាងក្រោយនៃវីដេអូ ដែលបង្កើតដោយ AI តែងតែមានសភាពមិនប្រក្រតី និងសភាពព្រិលៗ។ ៣. ស្បែកនៃផ្ទៃមុខរបស់តួអង្គ៖ ស្បែកមុខនៃតួអង្គ តែងតែមានសភាពដូចជាក្រមួន ឬជ័រ ឬរលោង ដែលយើង អាចចាប់អារម្មណ៍ភ្លាមៗ ឬអាចចំណាយពេលបន្តិច ដើម្បីសង្កេតឃើញ។
៤. ផ្តោតទៅលើការនិយាយសន្ទនា៖ ទោះបីជាបច្ចេកវិទ្យាចុងក្រោយខ្លាំង ដែលសឹងតែមិនអាចបែងចែកបាន តែការផ្តោតលើសម្លេង ការនិយាយស្តីរបស់តួអង្គ គឺនៅមិនទាន់អាចដូចទាំងស្រុង ទៅនឹងការសន្ទនារបស់មនុស្សទូទៅបានទេ និង៥. រយៈពេលនៃវីដេអូ៖ រាល់វីដេអូទាំងអស់ ដែលបង្កើតដោយបច្ចេកវិទ្យា គឺអាចត្រឹមតែរយៈវេលាយ៉ាងយូរ ៨វិនាទីប៉ុណ្ណោះ (លើកលែងមានការកាត់ត បញ្ចូលគ្នាបន្ថែម)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី