2025-05-29
ឃី ភារៈ
2025-05-29
ឃី ភារៈ
ភ្នំពេញ៖ ក្នុងឱកាសគណៈប្រតិភូនៃប្រទេសចិនចូលរួមពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ខេត្តជាំងស៊ូ នៃប្រទេសចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយកម្ពុជា ចំនួន៦ លើកិច្ចសហប្រតិបត្តិការជំរុញលំហូរទេសចរខេត្តជាំងស៊ូ មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។ នេះបើតាមសេចក្តីប្រកាស ស្តីពីលទ្ធផលនៃការរៀបចំពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។
សម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាទាំង៦ លើកិច្ចសហប្រតិបត្តិការជំរុញលំហូរទេសចរខេត្តជាំងស៊ូ ឱ្យមកទស្សនាកម្ពុជានោះ រួមមាន៖ ទី១. អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តទាំងស៊ូ។ ទី២. អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ។ ទី៣. អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សា រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចណ៍ និងបដិសណ្ឋារកិច្ចណានជើង។
ចំពោះទី៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន CaHeng International Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd។ ទី៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp។ និង៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd។ គួរបញ្ជាក់ថា ក្នុងពិធីចុះ MoU ទាំង៦ខាងលើ ត្រូវបានធ្វើឡើងក្រោមសក្ខីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ហ្ស៊ី ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី