2025-05-21
គិត បុប្ផា
2025-05-21
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថល (Memorandum of Understanding on the Provision of Scholarships for Master’s and Doctoral Studies) ដើម្បីស្រាវជ្រាវរួមគ្នាក្នុងវិស័យ AI។
តាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ ការចុះ MoU នេះ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរការសិក្សាក្នុងវិស័យអប់រំ, ស្រាវជ្រាវផ្តោតលើបច្ចេកវិទ្យាឌីជីថល, ការបង្កើតថ្នាលបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស AI កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យទិន្នន័យធំផងដែរ។ គោលបំណងនៃអនុស្សរណៈនេះ ផ្ដោតសំខាន់លើការអនុវត្តសកម្មភាពដើម្បីសម្រេចបានការអនុវត្តកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញ AI, កម្មវិធីផ្លាស់ប្តូរមហាវិទ្យាល័យ បុគ្គលិកស្រាវជ្រាវ និងនិស្សិត, ការផ្លាស់ប្តូរសម្ភារវិទ្យាសាស្ត្រ ការបោះពុម្ពផ្សព្វផ្សាយ និងព័ត៌មាន, សហការរៀបចំសន្និសីទ វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងផ្នែកផ្សេងទៀត ដែលមានផលប្រយោជន៍ទៅវិញទៅមក។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Korea Advanced Institute of Science and Technology (KAIST) របស់ក្រសួង Ministry of Science and ICT ផងដែរ ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពបញ្ជូននិស្សិតកម្ពុជា មកសិក្សានៅវិទ្យាស្ថាននេះ ក្នុងគោលដៅអភិវឌ្ឍន៍ធនធនមនុស្សកម្ពុជា ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រៃសណីយ៍ ក៏បានធ្វើទស្សនកិច្ចទៅកាន់ Korea Institute of Science and Technology Information (KISTI) ដែលជាវិទ្យាស្ថានស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិរបស់កូរ៉េ ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គោលបំណងសិក្សាពីឧត្តមានុវត្តន៍សម្រាប់ការអនុវត្តនៅកម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី