SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្ធដារ ឱ្យអ្នកជាប់ពន្ធដាក់ពាក្យស្នើសុំ«អត្ថប្រយោជន៍កិច្ចព្រមព្រៀងបញ្ចៀសការយកពន្ធត្រួតគ្នា»


ពន្ធដារ ឱ្យអ្នកជាប់ពន្ធដាក់ពាក្យស្នើសុំ«អត្ថប្រយោជន៍កិច្ចព្រមព្រៀងបញ្ចៀសការយកពន្ធត្រួតគ្នា»
A+ A-

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យអ្នកជាប់ពន្ធរួសរាន់ដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA និងត្រូវអនុវត្តតាមច្បាប់និងបទបញ្ញត្តិនានាស្តីពីពន្ធដារជាធរមាន មុនពេលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ។

អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA នេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេលមួយឆ្នាំពេញ សម្រាប់គ្រប់ករណីស្នើសុំដែលទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា នៃឆ្នាំជាប់ពន្ធចរន្ត។ នេះបើតាមសេចក្តីណែនាំស្តីពីការផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)» ដែលចុះហត្ថលេខាដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ។

ការណែនាំនេះ ដើម្បីផ្តល់នូវការលើកទឹកចិត្តនិងភាពងាយស្រួលបន្ថែមទៀតដល់អ្នកជាប់ពន្ធ ក្នុងាការអនុវត្តនិងទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA របស់អគ្គនាយកដ្ឋានពន្ធដារ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ ក៏សង្កេតឃើញផងដែរថា និវាសនជននៃយុត្តាធិការដៃគូកិច្ចព្រមព្រៀង DTA របស់កម្ពុជា, អភិបាល, បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាសពាក់ព័ន្ធ ដែលហៅកាត់ថា«អ្នកជាប់ពន្ធ» បានផ្តល់កិច្ចសហការអនុវត្តបានល្អរួចមកហើយតាមច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងសេចក្តីណែនាំទាក់ទងនឹង DTA ក៏ដូចជាការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងស្នើសុំ DTA តាមអនឡាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី