2025-05-08
គិត បុប្ផា
2025-05-08
គិត បុប្ផា
ភ្នំពេញ៖ អង្គការយូនីដូ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សុវត្ថិភាពម្ហូបអាហារ» ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ។
បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងរៀបចំនៅ ថ្ងៃទី២៨ ២៩ ៣០ ខែឧសភា ឆ្នាំ២០២៥ (រយៈពេល ២ថ្ងៃកន្លះ) សិក្ខាកាម នឹងទទួលបានចំណេះដឹងសុវត្ថិភាពម្ហូបអាហារ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាពក្នុងផលិតកម្ម និងការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្ម។
ចំពោះម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបំពេញទម្រង់បែបបទ តាមរយៈតំណភ្ជាប់៖ https://forms.gle/C5ZUhDmTxWMCDnHc6។ ចំណែកព័ត៌មានលម្អិត អាចទាក់ទងលេខទូរសព្ទ ០១១ ៣២២ ២៧៣ ឬតាមរយៈអ៊ីម៉ែល [email protected] ។ បើតាមការចុះផ្សាយរបស់ អង្គការយូនីដូ សិក្ខាកាម ដែលចូលរួមពេញលេញ នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី