SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ ចុះ MoU ជាមួយក្រុមហ៊ុន ADATA Technology ពង្រឹងគុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញនៅកម្ពុជា


ក្រសួងការងារ ចុះ MoU ជាមួយក្រុមហ៊ុន ADATA Technology ពង្រឹងគុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ADATA Technology Co., Ltd. ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា លើឯកទេសក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការផលិតឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត (AI)។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ ជាមួយក្រុមហ៊ុន ADATA Technology ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងផ្តល់នូវអ្នកជំនាញបច្ចេកទេស ឧបករណ៍បណ្តុះបណ្តាល ក៏ដូចជាគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលស្របទៅនឹងតម្រូវការជំនាញ នាពេលអនាគតផងដែរ ដល់ TVET។

អនុស្សរណៈ ដែលមានសុពលភាពរយៈពេល ៥ឆ្នាំនេះ នឹងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញកម្រិតខ្ពស់នៅកម្ពុជា និងគាំទ្រផែនការវិនិយោគ ការស្រាវជ្រាវរបស់ក្រុមហ៊ុន ADATA ឱ្យសមស្របតាមគោលដៅទំនើបភាវូបនីយកម្មឧស្សាហកម្មរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី