SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អាម៉េរិក ប្តេជ្ញាជំរុញកិច្ចសហការដោះស្រាយបញ្ហា ការបោកប្រាស់ តាមអ៊ីនធឺណិត និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន


កម្ពុជា-អាម៉េរិក ប្តេជ្ញាជំរុញកិច្ចសហការដោះស្រាយបញ្ហា ការបោកប្រាស់ តាមអ៊ីនធឺណិត និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
A+ A-

ភ្នំពេញ៖ កម្ពុជា-អាម៉េរិក ប្តេជ្ញាចិត្តជំរុញកិច្ចសហការលើវិស័យអាទិភាព ពិសេសក្នុងការដោះស្រាយបញ្ហាបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ដែលជាកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៣៧។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅខេត្តសៀមរាប ដែលមានការចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាន ព្រមទាំងទីម័រឡេស្តេ និងលេខាធិការដ្ឋានអាស៊ាន ក្នុងនោះអាស៊ាន-អាម៉េរិក បានប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការបង្កើនកិច្ចសហការលើវិស័យយុទ្ធសាស្ត្រសំខាន់ៗដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន៖ សេវាកម្មឌីជីថល និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង ស្បៀងអាហារ និងកសិកម្ម បច្ចេកវិទ្យាបៃតង កម្មន្តសាលកម្ម កម្រិតខ្ពស់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ជាមួយគ្នានេះ អាស៊ាន បានរំពឹងថានឹងទទួលបានការបន្តគាំទ្រពីអាម៉េរិក ចំពោះច្រកចេញចូលតែមួយអាស៊ាន ដែលមានប្រព័ន្ធថាមពលអាស៊ាន និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ ភាគីទាំងពីរ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះអនាគតនៃកិច្ចសហការអាស៊ាន-អាម៉េរិក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ាន និងអាម៉េរិកផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានលើកឡើងថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-អាម៉េរិក ឆ្នាំ២០២៤-២០២៧ កម្ពុជាប្តេជ្ញាចិត្ត និងត្រៀមខ្លួនដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអាទិភាពរួម និងបង្កើនភាពជាដៃគូប្រកបដោយភាពអង់អាច និងមានទិសដៅឆ្ពោះទៅមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី