SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តស់! ចូលរួមប្រកួតប្រជែងផលិតវីដេអូ និងរចនាផ្ទាំងរូបភាពផ្សាយព័ត៌មាន (Poster)


តស់! ចូលរួមប្រកួតប្រជែងផលិតវីដេអូ និងរចនាផ្ទាំងរូបភាពផ្សាយព័ត៌មាន (Poster)
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-25

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-25

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងអ្នកប្រើប្រាស់ឆ្នើមវ័យក្មេង ក្រោមប្រធានបទ៖ «ការតស៊ូមតិរបស់យុវជនក្នុងនាមជាអ្នកប្រើប្រាស់៖ ការយល់ដឹង និងការអនុវត្ត» បានមកដល់ហើយ។ តាមរយៈកម្មវិធីនេះ នឹងបើកឱ្យបេក្ខជន អាចប្រកួតប្រជែងផលិតវីដេអូ និងរចនាផ្ទាំងរូបភាពផ្សាយព័ត៌មាន (Poster) ដើម្បីចូលរួមលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា។

ចំពោះលក្ខខណ្ឌចូលរួម បេក្ខជន ដែលមានអាយុពី ១៨-២៨ឆ្នាំ សញ្ជាតិខ្មែរ ដោយក្នុងនោះស្ត្រី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យចូលរួម, ត្រូវតែចេះរចនា Poster ឬផលិតវីដេអូ, បេក្ខជនម្នាក់ មានសិទ្ធិជ្រើសយកជម្រើសមួយ ដោយរចនា Poster ឬផលិតវីដេអូ ឬជ្រើសទាំងពីរជម្រើស និងបេក្ខជនត្រូវបញ្ចប់វគ្គសិក្សាខ្លី Module 1 និង Module 2 នៅលើគេហទំព័រ ASEAN Committee on Consumer Protection (ACCP) មុនពេលដាក់ពាក្យ (https://lms.aseanconsumer.org/)។

អ្នកទទួលបានជ័យលាភីលេខ១ ចំនួន ០២នាក់ (អ្នកផលិតវីដេអូម្នាក់ និងអ្នករចនាផ្ទាំងរូបភាពផ្សព្វផ្សាយព័ត៌មានម្នាក់ នឹងទទួលបានឱកាសចូលរួមកម្មសិក្សាទៅកាន់ប្រទេសឥណ្ឌូនេស៊ី រយៈពេល ៣ ថ្ងៃ (វេទិកាយុវជនអាស៊ីអាគ្នេយ៍ស្តីពីកិច្ចការពារអ្នកប្រើប្រាស់) និងបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេ (វីដេអូ ១០ និង Poster ១០) នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីការពារអ្នកប្រើប្រាស់ថ្នាក់ជាតិ និងថ្នាក់តំបន់នាពេលអនាគត។

ចំពោះបេក្ខភាព ដែលបានចូលរួមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិក (E-Certificate) បញ្ជាក់ការចូលរួម, បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនតាមរយៈការបង្កើតមាតិកា៖ វីដេអូ និងផ្ទាំង Poster, ទទួលបានចំណេះដឹងបន្ថែម ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជានិងបង្កើនបណ្តាញ ព្រមទាំងបទពិសោធ និងឱកាសការងារ។ កម្មវិធីនេះ បើកទទួលពាក្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://shorturl.at/AUqBS ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី