2025-04-25
ឃី ភារៈ
2025-04-25
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្រ្ត ស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨» នឹងបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជាបន្ថែមទៀត និងជួយជំរុញការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិក ដើម្បីរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សម្រាប់សមិទ្ធផលថ្មីនេះ គឺជាបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច ដែលចូលរួមកែលម្អបរិយាកាសធុរកិច្ច។ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ធុរកិច្ច គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូររបៀបគិត និងរបៀបធើ្វការរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ - ២០២៨»នេះ មានការចូលរួមពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី