SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ប្រហុកសៀមរាប» នឹងត្រូវចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នាដើមខែឧសភា


«ប្រហុកសៀមរាប» នឹងត្រូវចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នាដើមខែឧសភា
ពាណិជ្ជកម្ម

2025-04-09

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ផលិតផលប្រហុកសៀមរាប» នឹងចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ហៅកាត់ថា (GI) ដែលនឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ «ថ្ងៃកម្មសិទ្ធិបញ្ញាពិភពលោក» ដែលគ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។

ក្នុងអង្គសន្និបាតកំណើតដំបូងរបស់សមាគមអភិរក្ស និងលើកកម្ពស់គុណសម្បត្តិប្រហុកសៀមរាប បឹងទន្លេសាប នៅក្នុងសកលវិទ្យាល័យអង្គរសៀមរាប ឯកឧត្តម ឃី វិបុលបុត្រា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម សមាគមអភិរក្ស និងលើកកម្ពស់គុណសម្បត្តិប្រហុកសៀមរាប នឹងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ក៏បានលើកឡើងថា ការរៀបចំចងក្រងអ្នកផលិតប្រហុកសៀមរាប ឱ្យទៅជាសមាគម និងចុះបញ្ជី GI គឺដើម្បីនាំយកផលិតផល ដែលមានកិត្យានុភាព ជាកេរ្តិ៍មរតកពីដូនតា និងជាប្រពៃណីរបស់អ្នកស្រុកខេត្តសៀមរាប ឱ្យកាន់តែល្បីទូទាំងប្រទេស និងនៅលើទីផ្សារអន្តជាតិ នាពេលអនាគត។ ឯកឧត្តម ឃី វិបុលបុត្រា បញ្ជាក់ថា ការចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ជាឱកាសសម្រាប់សមាគមបង្កើនផលិតភាពផលិតកម្មប្រហុក បង្កើតការងារ បង្កើនប្រាក់ចំណូលឱ្យកាន់តែមាននិរន្តរភាព ការពារ ថែរក្សា និងអភិរក្សធនធានមច្ឆជាតិ ដែលជាវត្ថុធាតុដើម ក្នុងខ្សែច្រវាក់ផលិតកម្មប្រហុកទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី