SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី៖ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងជំរុញសហគ្រិនឆ្ពោះទៅរកនវានុវត្តន៍ និងសម្រេចចក្ខុវិស័យ២០៥០


ឯកឧត្តម ហែម វណ្ណឌី៖ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងជំរុញសហគ្រិនឆ្ពោះទៅរកនវានុវត្តន៍ និងសម្រេចចក្ខុវិស័យ២០៥០
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងជំរុញសហគ្រិនឱ្យឆ្ពោះទៅរកនវានុវត្តន៍ និងសម្រេចចក្ខុវិស័យ ២០៥០។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយតំណាងសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (CanCham) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាពីកិច្ចសហការលើកកម្ពស់នវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សារសំខាន់នៃការប្រើប្រាស់សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ជាឧបករណ៍គោលមួយ ដើម្បីវាស់វែង និងលើកកម្ពស់នវានុវត្តន៍ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីភាពចាំបាច់នៃការយល់ដឹងផ្អែកលើទិន្នន័យ ការចូលរួមរបស់វិស័យឯកជន និងវិធីសាស្រ្តបរិយាបន្ន ដែលគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ឧស្សាហកម្មធុនធំ រួមទាំងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

លោក Victor La នាយកផ្នែកផែនការយុទ្ធសាស្រ្ត នៃសភាពាណិជ្ជកម្មកាណាដា បញ្ជាក់ថា តាមរយៈការប្រើប្រាស់ដ៏ទូលំទូលាយ នៃសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា សភាពាណិជ្ជកម្មកាណាដា ត្រៀមជួយផ្សព្វផ្សាយដល់សមាជិករបស់សភាពាណិជ្ជកម្មកាណាដា និងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីជារួម។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានឯកភាពចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការនានាត្រូវស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលផ្អែកលើការលើកទឹកចិត្តដ៏រឹងមាំមួយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី