2025-03-21
ទូច សូរិយា
2025-03-21
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ២ខែ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន ២៦៩គម្រោង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានចំនួន១២៣, គម្រោងវិនិយោគដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង ជាគម្រោងថ្មី ១១៣គម្រោង, គម្រោងពង្រីកមានចំនួន ២៣គម្រោង និងគម្រោងមានស្រាប់មាន ១០គម្រោង។
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ឆ្នាំ២០២៤-២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលដល់អ្នកវិនិយោគ ដែលបានទទួលការលើកទឹកចិត្ត និងការអនុញ្ញាតផ្សេងៗ ពីក្រុមការងារពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា ក្នុងករណីជួបការលំបាក និងបញ្ហាប្រឈម រដ្ឋបាលខេត្តស្វាគមន៍ទទួលយក និងជួយរកដំណោះស្រាយរួមគ្នា សំដៅឱ្យការសាងសង់ និងការប្រកបអាជីវកម្មទទួលបានជោគជ័យ។
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តថា ការដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល គឺដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ ពិសេសការដោះស្រាយគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី