SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនមួយ បង្ហាញបំណងបើករោងចក្រផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា


ក្រុមហ៊ុនចិនមួយ បង្ហាញបំណងបើករោងចក្រផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចិន Guangzhou Youdi Bio-technology បានមកពិភាក្សាពីគម្រោងបង្កើតរោងចក្រផលិតផលផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា ជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី០៤ ខែធ្នូនេះ។ ក្រុមហ៊ុនចិន ដែលមកទស្សនកិច្ចនិងពិភាក្សាពីការវិនិយោគនៅកម្ពុជា នាពេលនេះ គឺជាក្រុមហ៊ុនមួយដែលឯកឧត្តម ស៊ុន ចាន់ថុល បានទៅទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣។

បើតាមការចុះផ្សាយរបស់ CDC លោក Li Laiqing អគ្គនាយកក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បានលើកឡើងពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។ ក្នុងជំនួបពិភាក្សាជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល លោក Li Laiqing ក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្ម ផ្នែកវេជ្ជសាស្រ្ត នឹងរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិក ផងដែរ។ 

Guangzhou Youdi Bio-technology Co., Ltd. ជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប មានឯកទេសក្នុងការអភិវឌ្ឍ, ការផលិត, ចែកចាយវត្ថុធាតុដើមឱសថ, សារធាតុសម្រាប់ផលិត, ផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុនដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១០មកនោះ ក៏បានរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយសេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599