2025-02-08
គិត បុប្ផា
2025-02-08
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញសមិទ្ធផល និងទិសដៅការងាររបស់ក្រសួង ដែលមានការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងការពង្រីកសេវាទឹកស្អាត ដល់គណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ។
ក្នុងជំនួប កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។ គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា បានបង្ហាញចំណាប់អារម្មណ៍ពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។
គណៈប្រតិភូ បានទទួលស្គាល់អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងលើកឡើងថា ទំនួលខុសត្រូវទាំងនេះទាមទារឱ្យក្រសួងមានមន្ត្រីរាជការ ដែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកទេសឱ្យបានច្រើន។ ឯកឧត្តម អ៊ុំ សារិទ្ធ សរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួង ដោយលើកឡើងថា គណៈកម្មាធិការទី៩ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាន និងតាមដានវឌ្ឍនភាពនៅតាមមូលដ្ឋានឧស្សាហកម្មនានានៅក្នុងប្រទេស។ គួរបញ្ជាក់ថា ជំនួបសវនាការនេះ បង្ហាញពីតួនាទីត្រួតពិនិត្យនៃអង្គនីតិបញ្ញត្តិ ដើម្បីធានាថា ក្រសួង-ស្ថាប័នអនុវត្តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គណនេយ្យភាពរដ្ឋាភិបាល និងគាំទ្រដំណើរការតាមបែបប្រជាធិបតេយ្យ ដែលមានតុល្យភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី