SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ឡាវ ចុះ MOU រៀបចំច្បាប់គ្រប់គ្រងវិស័យធានារ៉ាប់រង ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក


កម្ពុជា-ឡាវ ចុះ MOU រៀបចំច្បាប់គ្រប់គ្រងវិស័យធានារ៉ាប់រង ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-06

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ បានចុះអនុស្សរណៈ (MOU) លើការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធគ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងចែករំលែកបទពិសោធក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងបន្តនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់និយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.) កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ការចុះ MOU ដែលចុះហត្ថលេខាដោយឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃន.ធ.ក. និងលោក Phaitoun Thienglamay តំណាងឱ្យនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងប្រទេសឡាវនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និងស្ថិរភាពនៃទីផ្សារធានារ៉ាប់រងទាំងក្នុងប្រទេសឡាវ និងកម្ពុជា ក្នុងក្របខ័ណ្ឌចំនួន៤។

ក្របខ័ណ្ឌចំនួន ៤នោះ រួមមាន៖ ១. គាំទ្រទៅវិញទៅមក តាមរយៈការផ្ដល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរបទពិសោធ, ២. សហការផ្លាស់ប្តូរព័ត៌មានក្នុងការរៀបចំបទប្បញ្ញត្តិលើការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង ដូចជា៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ។ ចំពោះ ៣. សហការផ្ដល់ជំនួយ និងផ្លាស់ប្ដូរបទពិសោធក្នុងការអនុវត្តបរិសា្ថនសាកល្បង (Sandbox), ៤. ចែករំលែកបទពិសោធក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និង ៥.សហការចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យ គ្រោះមហន្តរាយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី