2025-02-06
ឃី ភារៈ
2025-02-06
ឃី ភារៈ
ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៥ តទៅ យន្តការនៃការកំណត់ LPI នឹងត្រូវផ្លាស់ប្តូរថ្មី ដោយមិនមានការស្ទង់មតិ និងការកំណត់ចំណាត់ថ្នាក់បន្តទៀតឡើយ។ ការផ្លាស់ប្តូរបែបនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ផងដែរ។
ក្នុងប្រជុំពិនិត្យលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ «សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (Logistic Performance Index - LPI)» ជាមួយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ស្នើតួអង្គពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការ និងស្នើសុំការគាំទ្រពីធនាគារពិភពលោក ជុំវិញការធ្វើឱ្យប្រសើរឡើងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើង កាលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកស្រី Tania Meyer ក៏បានតាំងចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ ដែលពោរពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។ បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ LPI ខាងលើនេះ ត្រូវបានរៀបចំចងក្រងដោយអ្នកជំនាញរបស់ធនាគារពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី