SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយឱ្យកម្ពុជា ជាង៤៤ម៉ឺនដុល្លារ ស្តារប្រព័ន្ធធារាសាស្រ្ត និងស្ពាននៅខេត្តចំនួន៣


ជប៉ុន ផ្តល់ជំនួយឱ្យកម្ពុជា ជាង៤៤ម៉ឺនដុល្លារ ស្តារប្រព័ន្ធធារាសាស្រ្ត និងស្ពាននៅខេត្តចំនួន៣
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិចំនួន ៤៤៦ ៨០១ដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួន៣ មានដូចជា គម្រោងស្តារប្រព័ន្ធធារាសាស្ត្រត្រពាំងក្រែកក្នុងខេត្តតាកែវ, គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងគម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

គម្រោងទី១ ដែលអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ទទួលបានថវិកាចំនួន ១៨០ ៣៩៦ដុល្លារ នឹងរួមចំណែកក្នុងការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព និងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងប្រាក់ចំណូលរបស់កសិករផងដែរ។ ចំពោះ គម្រោងទី២ គឺអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលទទួលបានថវិកាចំនួន ១៥៤ ៣៥៣ដុល្លារ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។

ចំណែក គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប ដោយទទួលបានទឹកប្រាក់ចំនួន ១១២ ០៥២ដុល្លារ សម្រាប់សាងសង់ស្ពានបេតុងថ្មីមួយជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកអគ្គរាជទូត អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី