2025-01-29
គន ម៉េងហុង
2025-01-29
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករ នៅស្រុកមង្គលបុរី ក្នុងខេត្តបន្ទាយមានជ័យ ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការធានាក្នុងការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ និងការចំណាយថ្លៃដើមទាបក្នុងការផលិត ព្រមទាំងទទួលបានកម្ចីការប្រាក់ទាបផងដែរ។
ឯកឧត្តម ឌិត ទីណា ឱ្យដឹងថា សហគមន៍កសិកម្មទំនើបគឺទទួលបានការណែនាំពីក្រសួងកសិកម្ម ដែលអាចឱ្យកសិករដឹងពីការប្រើប្រាស់ទឹកទៅតាមទំហំនៃផ្ទៃដីដាំដុះ ដោយមានមន្រ្តីកសិកម្មឃុំជាអ្នកសម្របសម្រួល។ ឯកឧត្តម ឌិត ទីណាបានបន្តថា សារសំខាន់នៃការចងក្រងជាសហគមន៍នេះ ត្រូវចេះសហការ និងគោរពលក្ខន្តិកៈ ដែលបានចែងរបស់សហគមន៍ដើម្បីនាំឱ្យទទួលបានផលចំណេញដល់សេដ្ឋកិច្ច។
ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាកសិករប្រមាណជាង ២០០គ្រួសារ មកពី ៤ឃុំ ក្នុងស្រុកមង្គលបុរី រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ ដែលបានស្នើឱ្យក្រសួងពាក់ព័ន្ធជួយដោះស្រាយកង្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង ឯកឧត្តម ឌិត ទីណា ក៏បានជំរុញឱ្យមន្រ្តីថ្នាក់ជាតិ និងមន្រ្តីជំនាញផ្សព្វផ្សាយ និងចែករំលែកព័ត៌មានផ្សេងៗពីសហគមទំនើបផងដែរ ដើម្បីឱ្យកសិករយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍នេះ។
ក្នុងកិច្ចសំណេះសំណាលដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានពិភាក្សាជាមួយមន្រ្តីជំនាញនិងប្រធានមន្ទីរឧតុនិយមក្នុងការស្តារប្រឡាយទឹកចាស់ ដែលមានប្រវែង ៤០គីឡូម៉ែត្រ ដើម្បីស្តុកទឹកទុកឱ្យប្រជាកសិករប្រើប្រាស់សម្រាប់ស្រូវរដូវប្រាំងប្រមាណ១ម៉ឺនហិកតា ដែលស្របទៅតាមការស្នើសុំរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹកក្នុងតំបន់នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី