2025-01-17
គិត បុប្ផា
2025-01-17
គិត បុប្ផា
ភ្នំពេញ៖ លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ ប្រទេសចិន មានបំណងរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ក្នុងគោលដៅជំរុញការផ្ទេរចំណេះដឹង និងបង្កើតភាពជាដៃគូ។
ក្រៅពីកម្មវិធីផ្គូផ្គងអាជីវកម្ម ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន បង្កើតដំណោះស្រាយជាក់លាក់សម្រាប់កម្ពុជា។ លោក Yu Junfang បញ្ជាក់ថា ចង់អនុវត្តគំនិតផ្តួចផ្តើមបច្ចេកវិទ្យារួមគ្នាជាមួយកម្ពុជា ក្នុងការដាក់ឱ្យដំណើរការដំណោះស្រាយបច្ចេកវិទ្យាមួយចំនួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានគាំទ្រចំពោះគោលដៅរបស់សមាគម ក្នុងការកៀរគរក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមរបស់ចិន ដើម្បីធ្វើជាដៃគូបង្កើតដំណោះស្រាយសម្រាប់បរិបទកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានប្តេជ្ញាចិត្ត ជំរុញបរិយាកាសអំណោយផលសម្រាប់ភាពជាដៃគូនេះផងដែរ។
សមាគមអ៊ីនធឺណិតខេត្តគ្វីចូវ មានបទពិសោធនៅក្នុងបរិវត្តកម្មបច្ចេកវិទ្យា ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។ សមាគមអ៊ីនធឺណិតខេត្តគ្វីចូវ ទទួលបានជោគជ័យលើគម្រោងមួយចំនួនក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងថ្នាលបច្ចេកវិទ្យា សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថលទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី