SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល ព្យាករថាអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៥


រាជរដ្ឋាភិបាល ព្យាករថាអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានព្យាករថាអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ នឹងស្ថិតក្នុងរង្វង់២,៥% ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ។ បើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឱ្យដឹងថា នៅឆ្នាំ២០២៥ ក៏នឹងហានិភ័យដែលបង្កឡើងដោយភាពមិនប្រាកដប្រជាមួយចំនួនដូចជា ភាពកាន់តែតានតឹងនៃភូមិសាស្ត្រនយោបាយនិងភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចធ្វើឱ្យអត្រាអតិផរណា ហក់ឡើងមកវិញដោយសារកត្តាផ្គត់ផ្គង់។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាម៉េរិក ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ ៤ ០៦៩រៀល/ដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិ នៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។ ចំពោះ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថានឹងថយចុះក្នុងអត្រា ២,៦% ដោយសារ ការរំពឹងទុកនៃការរក្សាបាននូវសមតុល្យពាណិជ្ជកម្ម ស្របពេលដែលចំណូលពីវិស័យទេសចរណ៍នៅបន្ត មាននិន្នាការល្អ។

ជាមួយគ្នានេះ រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦%នៃផលិតផលសរុបក្នុងស្រុក ពីព្រោះការបន្តកើននូវទំនុកចិត្តពីវិនិយោគិន ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា និងគោលនយោបាយគាំទ្រមួយចំនួនទៀត ពិសេសលើការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ រីឯ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២៤ ៤២៣ លានដុល្លារ ក្នុងឆ្នាំ២០២៥ និងធានាការនាំចូលបាន ៧,៥ខែ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី