2024-11-26
គន ម៉េងហុង
2024-11-26
គន ម៉េងហុង
ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអ្នកតំណាងសាជីវកម្មហិរញ្ញវត្ថុ និងអង្គភាពអាជីវកម្មខ្នាតតូចជប៉ុន (JCF-Micro) បង្ហាញបំណងសិក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សារវាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងស្ថាប័ន PRI និង JCF-Micro ក៏បានបង្ហាញបំណងសិក្សាអំពីសកម្មភាព និងការគាំទ្ររបស់សភាពាណិជ្ជកម្មកម្ពុជា ដល់បណ្ដាសមាជិករបស់ខ្លួន ពិសេសសកម្មភាពតាមសភាពាណិជ្ជកម្មគ្រប់ខេត្ត-ក្រុង និងស្វែងយល់បន្ថែមពីសហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជាផងដែរ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ជាមួយតំណាងស្ថាប័ន PRI និង JCF-Micro ក៏បានផ្លាស់ប្ដូរបទពិសោធ វិធីសាស្រ្ដ និងនីតិវិធីក្នុងការផ្ដល់ហរិញ្ញប្បទាន ដែលបានអនុវត្តយ៉ាងជោគជ័យនៅប្រទេសជប៉ុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី