2023-11-03
ទូច សូរិយា
2023-11-03
ទូច សូរិយា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ចូលរួមក្នុងទិវាសន្សំអាស៊ាន ក្រោមប្រធានបទ៖«ទម្លាប់សន្សំប្រាក់ ដើម្បីអ្នកនិងគ្រួសារអ្នក» ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា(NBC) កាលពីថ្ងៃទី៣១ ខែតុលា។ លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល CMA មានទម្លាប់សន្សំលុយទោះតិចឬច្រើនក្តី ហើយត្រូវសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីចៀសផុតពីហានិភ័យផ្សេងៗ។
លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាលនៃ CMA បានប្រាប់ទៅកាន់ស្ថាប័នពាក់ព័ន្ធចូលរួមលើកទឹកចិត្តដល់សាធារណជនឱ្យបន្តអនុវត្តទម្លាប់សន្សំ ដែលជាបំណិនជីវិតមួយ«អាចជួយយើងបាននៅគ្រាអាសន្ន»។ លោកជំទាវ បានបញ្ជាក់ថា៖«ការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ នឹងជួយឱ្យសាធារណៈជនចៀសផុតពីហានិភ័យផ្សេងៗ និងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត»។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃ CMA រូបនេះ បានបន្តថា៖ «ការសន្សំត្រូវចាប់ផ្តើមពីខ្លួនយើង និងគ្រួសាររបស់យើង។ ការបណ្តុះកូនៗឱ្យមានទម្លាប់សន្សំ ទោះតិចឬច្រើន គឺជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពរឹងមាំ និងឯករាជ្យផ្នែកហិរញ្ញវត្ថុ មិនត្រឹមតែដើម្បីអនាគតរបស់ពួកគេប៉ុណ្ណោះទេ ក៏រួមចំណែកបង្កើនស្ថិរភាពសេដ្ឋកិច្ចនៃសហគមន៍ និងតំបន់អាស៊ានទាំងមូលផងដែរ»។
«ទិវាសន្សំអាស៊ាន»ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ចូលរួមដោយរដ្ឋបាលខេត្តកំពង់ធំ, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមធនាគារនៅកម្ពុជា(ABC) ក្នុងក្រុងស្ទឹងសែន នោះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់នៃការសន្សំប្រាក់ ជួយបង្កើនវប្បធម៌សន្សំ ជំរុញការកៀរគរប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី