SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញផលិតផលជលផល ៣៨តោនទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤


កម្ពុជា នាំចេញផលិតផលជលផល ៣៨តោនទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤
ពាណិជ្ជកម្ម

2024-07-01

គិត បុប្ផា

ពាណិជ្ជកម្ម

2024-07-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញផលិតផលជលផលចំនួន ៣៨តោន ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ ខណៈពេញមួយឆ្នាំ២០២៣ កម្ពុជា បាននាំចេញផលិតផលជលផលចំនួន ៥០តោនទៅកាន់ប្រទេសចិន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជលផលចំនួន ៣៨តោន ដែលកម្ពុជាបាននាំចេញទៅចិន បន្ទាប់ពីភាគីកម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីឆ្នាំ២០២០នេះ រួមមានកំពិសបង្កកចំនួន ៣៥,៨០តោន អន្ទង់រស់ ០,២តោន និងបង្កងប៉ាករស់ចំនួន២,៣តោន។ ចំណែកក្នុងមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាសម្រេចបានការនាំចេញកំពិសបង្កកចំនួន ៤៧តោន អន្ទង់បង្កក ២តោន និងបង្កងប៉ាករស់ ១តោន ទៅចិន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងក្នុងទិវាមច្ឆជាតិ លើកទី១៩ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថា ការសម្រេចបាននាំចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍នានាលើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផលិតផល ជលផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី