2025-10-07
គិត បុប្ផា
2025-10-07
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យលើការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយលោកបណ្ឌិត Joshua McIntosh អភិបាលប្រតិបត្តិនៃ Harvard Kennedy School (HKS) ដើម្បីសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ និងដាក់ថ្នាល verify.gov.kh ជាករណីសិក្សា (Case Study) សម្រាប់បង្រៀននៅ HKS ផងដែរ។
ក្រៅពីការសហការជាមួយ HKS គណៈប្រតិភូកកម្ពុជា ក៏បានជួបជាមួយលោក Jason Freeman នាយកប្រតិបត្តិនៃ Cone Technologies, លោក Abhishek Suryawanshi ប្រធានសមាគម HSSPA និងលោកបណ្ឌិត Vesall Nourani មកពី Harvard Graduate School of Education ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំស្តង់ដារដ្ឋាភិបាលឌីជីថល និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងក្នុងតំបន់។
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានជួបជាមួយថ្នាក់ដឹកនាំ អ្នកបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ចែករំលែកអំពីគំរូជាក់ស្តែងរបស់កម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយសុវត្ថិភាព និងអន្តរប្រតិបត្តិការបានដោយភាពជោគជ័យនៅក្នុងរយៈពេលខ្លី។ កម្ពុជា កំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិ ដើម្បីពង្រីកលទ្ធភាព និងសក្ដានុពលនៃការប្រើប្រាស់ថ្នាលសម្រាប់វិស័យឯកជន។
សូមជម្រាបថា ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែមករា ឆ្នាំ២០២៣ ដែលបច្ចុប្បន្ន ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង ២៤ក្រសួងស្ថាប័ន គ្របដណ្តប់ ១០០ភាគរយ នៃសាកលវិទ្យាល័យសាធារណៈ និងជាង ៧០ភាគរយ នៃសាកលវិទ្យាល័យឯកជន។ គិតត្រឹមពេលនេះ ថ្នាល verify.gov.kh ត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង ២លានឯកសាររួចមកហើយនៅ កម្ពុជា និងជាង ១២០លានឯកសារ នៅហ្វីលីពីន និងបានក្លាយជាថ្នាល់កម្រិតពិភពលោកមួយ ដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី