SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ពង្រឹងសមត្ថភាពរៀបចំផែនការថវិកា ដើម្បីគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រ


ក្រសួងឧស្សាហកម្ម ពង្រឹងសមត្ថភាពរៀបចំផែនការថវិកា ដើម្បីគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រ
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចព្រមព្រៀងសមិទ្ធកម្ម» ដើម្បីពង្រឹងសមត្ថភាពអង្គភាពថវិការបស់ក្រសួងលើការងាររៀបចំផែនការថវិកា លទ្ធកម្មសាធារណៈ កិច្ចព្រមព្រៀងសមិទ្ធកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)។

ក្នុងវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ក្រសួងឧស្សាហកម្ម បានដើរដល់ចំណុចរបត់ថ្មីនៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ ដែលនេះជាការដាក់បណ្តាអគ្គនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌលនានាក្រោមឱវាទក្រសួង ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចាប់ពីឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្នុងនោះក្រសួងក៏កំពុងត្រៀមលក្ខណៈរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំគម្រោងថវិកាឆ្នាំ២០២៦ ផងដែរ។

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្ត នៃក្រសួងឧស្សាហកម្ម សម្រាប់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្ត្រចំនួន៧ ចង្កោមសកម្មភាពចំនួន១៧ និងសកម្មភាពគន្លឹះចំនួន៨៩ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ខ្ពស់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា សមត្ថភាព ៦កម្រិត ដែលចាំបាច់ ដើម្បីប្រសិទ្ធភាពស្ថាប័ន រួមមានសមត្ថភាពគិតជាយុទ្ធសាស្ត្រ ការយកគំនិតយុទ្ធសាស្ត្រទាំងនោះរៀបចំជាគោលនយោបាយ ការរៀបចំផែនការសកម្មភាពដែលមានអាទិភាពច្បាស់លាស់ ការកៀរគរធនធាននិងមធ្យោបាយ ការអនុវត្តផែនការដោយរស់រវើក និងប្រព័ន្ធពិនិត្យតាមដាននិងវាយតម្លៃដ៏រឹងមាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី