2026-11-10
ឃី ភារៈ
2026-11-10
ឃី ភារៈ
SME News មានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយសាធារណជន នូវឯកសារគោលនយោបាយជាតិដ៏មានសារៈសំខាន់មួយ គឺ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៦–២០៣០» ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០២៦។
ឯកសារយុទ្ធសាស្ត្រនេះ គឺជាផែនទីចង្អុលផ្លូវដ៏សំខាន់សម្រាប់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសនៅកម្ពុជា ការលើកកម្ពស់សហគ្រិនភាព ការបង្កើនសមត្ថភាពប្រកួតប្រជែង ការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទាន និងបច្ចេកវិទ្យា ព្រមទាំងការបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជនប្រកបដោយចីរភាព។
ដោយសារសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងស្នូលដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ការយល់ដឹងអំពីគោលនយោបាយ និងការប្រែក្លាយទិសដៅយុទ្ធសាស្ត្រទៅជាសកម្មភាពជាក់ស្តែង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រសហគ្រិន ការពង្រឹងវិស័យឯកជន ការបង្កើតឱកាសការងារ និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។
SME News សូមលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សហគ្រិន វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជនដែលមានចំណាប់អារម្មណ៍ មេត្តាសិក្សាស្វែងយល់ និងប្រើប្រាស់ឯកសារយុទ្ធសាស្ត្រនេះជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ និងការអភិវឌ្ឍអាជីវកម្មនាពេលអនាគត។
សិក្សាយុទ្ធសាស្ត្រ យល់ពីឱកាស និងរួមគ្នាប្រែក្លាយចក្ខុវិស័យទៅជាសមិទ្ធផលជាក់ស្តែង ដើម្បីសហគ្រាសកម្ពុជា និងសេដ្ឋកិច្ចជាតិ។
🙏ចុចតំណភ្ជាប់ដើម្បីទាញយកសៀវភៅនេះ (ភាសាអង់គ្លេស & ភាសាខ្មែរ)
https://www.smenews.asia/doc?id=89
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី