2025-06-22
ឃី ភារៈ
2025-06-22
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានណែនាំឱ្យសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) សហការជាមួយរាជរដ្ឋាភិបាល ដើម្បីទាញយកឱកាសនិងផលប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ជាពិសេសការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ីបូព៌ា និងតំបន់ផ្សេងទៀត ក្រៅពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប។
ក្នុង «វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ» ដែលរៀបចំ ដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងភាគីពាក់ពន្ធ័ប្រមាណ ៤០០នាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត បានចែករំលែកនូវទស្សនាទាន និងអនុសាសន៍សំខាន់ៗ មួយចំនួន ដោយក្នុនោះឯកឧត្តម បានណែនាំឱ្យ CCAI បន្ដបេសកកម្មជំរុញលើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយការសម្របសម្រួលការប្រើប្រាស់ធនធានទាំងមូលធនសង្គម និងមូលធនមនុស្ស នៅគ្រប់កម្រិតរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជា ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មឧស្សាហកម្ម ការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ។ ឯកឧត្តមបន្តថា វិស័យឯកជន បានដើរតួសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ និងខ្សែច្រវាក់តម្លៃសកល ព្រមទាំងអភិវឌ្ឍសមត្ថភាពនិងជំនាញ(Upskilling) កម្មករ និងបុគ្គលិក ដើម្បីឆ្លើយតបនឹងនិន្នាការសកល។ នេះបើតាមការចុះផ្សារបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី