2025-03-26
គិត បុប្ផា
2025-03-26
គិត បុប្ផា
ភ្នំពេញ៖ ដើម្បីគ្រប់គ្រងអាជីវកម្មមួយ គឺតម្រូវឱ្យត្រួតពិនិត្យសកម្មភាពតាំងពីការងារក្នុងក្រុម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការទំនាក់ទំនងជាមួយអតិថិជន។ ដូច្នេះ ក្នុងគោលដៅសម្រួលដល់ដំណើរការទាំងនោះ ម្ចាស់អាជីវកម្មគប្បីឈ្វេងយល់ពី ឧបករណ៍ជំនួយមួយចំនួន ដូចខាងក្រោម៖
ទី១. ឧបករណ៍គ្រប់គ្រងប្រតិបត្តិការក្រុមការងារ ដូចជា Trello, Notions, ឬ Google Calendar ដើម្បីរំលឹកសមាជិកគ្រប់រូបពីការងារត្រូវបំពេញ និងធ្វើបច្ចុប្បន្នភាពស្ថានភាពដំណើរការទាំងមូល នៃអាជីវកម្ម។ ទី២. ឧបករណ៍ផ្ញើអ៊ីម៉ែល អាចជា MailChimp ឬ MailerLite ៖ ដើម្បីសម្រួលការផ្ញើសារសំខាន់ៗ ឬការផ្សព្វផ្សាយតាមអ៊ីម៉ែល ទៅកាន់អតិថិជនច្រើន បានរហ័ស ចំណេញពេលវេលា និងចំណាយតិច។
ទី៣. សម្រាប់ការគ្រប់គ្រងបណ្ដាញសង្គម ម្ចាស់អាជីវកម្ម អាចប្រើប្រាស់ Business Suit ប្រសិនបើប្រើបណ្ដាញសង្គមរបស់ Meta រួមមានហ្វេសប៊ុក និងអ៊ីនស្ដាក្រាម។ នេះជាជំនួយការដ៏ល្អក្នុងការរៀបចំកាលវិភាគបង្ហោះព័ត៌មាន រូបភាពផ្សេងៗទុកមុន ចៀសវាងខកខានការបង្ហោះ។ ទី៤. ឧបករណ៍រក្សាឯកសារ មាន Google Drive, Dropbox ឬ Microsoft Team ដើម្បីឱ្យងាយស្រួល ស្វែងរកព័ត៌មានណាមួយ ឬរក្សាព័ត៌មាន និងទិន្នន័យទាំងនោះតាមផ្នែកនីមួយៗ ហើយម្យ៉ាងវិញទៀត ម្ចាស់អាជីវកម្មផ្ទាល់ ក៏អាចត្រួតពិនិត្យមើលឯកសារគ្រប់ពេលបានផងដែរ
ទី៥. ឧបករណ៍ជំនួយគណនេយ្យ សម្រាប់សម្រួលការគ្រប់គ្រង និងតាមដានស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់អាជីវកម្ម។ ឧបករណ៍ប្រភេទនេះ មានច្រើនខុសៗគ្នា ដោយខ្លះអាចប្រើប្រាស់ដោយមិនអស់កម្រៃ ប៉ុន្ដែមួយចំនួនធំ គឺតម្រូវឱ្យអ្នកបង់ថ្លៃសេវាកម្មប្រើប្រាស់ អាស្រ័យទៅតាមទំហំប្រតិបត្តិការអាជីវកម្ម។ ទី៦. ឧបករណ៍ទំនាក់ទំនងក្នុងក្រុម ដែលជួយផ្ញើសារបានរហ័ស ឬកំណត់ពេលវេលាប្រជុំផ្សេងៗ ដូចជា Telegram, Skype, WhatsApp និងឧបករណ៍ជំនួយក្នុងការប្រជុំអនឡាញ ដូចជា Google Meet, ZOOM ឬ Microsoft Team ជាដើម។ នេះបើតាមការចែករំលែកពីសហគ្រិនខ្មែរ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី