SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន៧៧១ការ៉ុង ដែលក្លែងក្លាយនិងល្មើសកម្មសិទ្ធបញ្ញា ត្រូវបានដុតកម្ទេចចោល


គ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន៧៧១ការ៉ុង ដែលក្លែងក្លាយនិងល្មើសកម្មសិទ្ធបញ្ញា ត្រូវបានដុតកម្ទេចចោល
A+ A-

ភ្នំពេញ៖ គ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១ការ៉ុង ដោយក្នុងមួយការ៉ុងទំងន់១០គីឡូក្រាម ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន និងមេធាវីតំណាងក្រុមហ៊ុន Sun smile import export Co.,LTD ដុតបំផ្លាញ និងកប់ចោល នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការដុតកម្ទេចចោលនូវគ្រាប់ពូជពោតចំនួន ៧៧១ការ៉ុងនេះ ដោយសារកម្លាំងការិយាល័យនគរបាល រកឃើញថា ជារបស់ក្លែងក្លាយ និងល្មើសកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun smile import export Co.,LTD ។ ការដុតកម្ទេចចោលនៅគ្រាប់ពោតនេះ ធ្វើឡើងនៅទីលានចាក់សំរាម ដែលស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាល បានដកហូតនូវគ្រាប់ពូជពោតនិមិត្តសញ្ញា Sun smile 99999នេះ ក្រោយក្រុមហ៊ុន Sun smile import export Co.,LTD បានរកឃើញផលិតផលគ្រាប់ពូជពោតក្លែងក្លាយក្នុងក្រុមហ៊ុននេះ កំពុងចរាចរណ៍លើទីផ្សារមួយចំនួន ពិសេសក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលវត្ថុតាងនេះ បានយកមករក្សាទុកនៅស្នងការដ្ឋានខេត្តបាត់ដំបង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី