SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម គង់ វិបុល បង្ហាញពីសក្តានុពលវិនិយោគ និងការអនុគ្រោះពន្ធនៅកម្ពុជា ដល់សហគ្រាសជាង៤០០ នៅប្រទេសចិន


ឯកឧត្តម គង់ វិបុល បង្ហាញពីសក្តានុពលវិនិយោគ និងការអនុគ្រោះពន្ធនៅកម្ពុជា ដល់សហគ្រាសជាង៤០០ នៅប្រទេសចិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីបរិយាកាសវិនិយោគ ក៏ដូចជាកត្តាអំណោយផលនានារបស់កម្ពុជា ដល់សហគ្រាសប្រមាណ៤០០។ ក្នុងវេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិននេះដែរ ឯកឧត្តម គង់ វិបុល ប្តេជ្ញាបន្តផ្តល់ការគាំទ្រនានា ពិសេសពាក់ព័ន្ធនឹងពន្ធដារដល់សហគ្រាស។

កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចអំណោយផល ដែលផ្តល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនដែលបណ្តាក់ទុន បន្ថែមលើការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនានាដែលមានស្រាប់។ នេះបើតាមការលើកឡើងបន្ថែមរបស់ ឯកឧត្តម គង់ វិបុល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយឯកឧត្តមជំរុញឱ្យតំណាងសហគ្រាសប្រមាណ៤០០នោះ មកទស្សនានៅកម្ពុជាដោយផ្ទាល់ ដើម្បីឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលដើម្បីមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។ ការលើកទឹកចិត្តឱ្យតំណាងសហគ្រាសមកកម្ពុជានេះ គឺដើម្បីចៀសវាងការយល់ច្រឡំ តាមព័ត៌មានមិនពិតប្រាកដ និងមិនគ្រប់ជ្រុងជ្រោយ។

«វេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន» មានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មវិនិយោគ និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយឱកាសវិនិយោគសក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម។ វេទិកានេះ ដែលធ្វើឡើងនៅទីក្រុងស៊ិនជិន ប្រទេសចិននេះដែរ ក៏មានទិសដៅផ្គូផ្គងពាណិជ្ជកម្មរវាងវិនិយោគិននៃប្រទេសទ្វេភាគីកម្ពុជា និងចិនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី