2024-06-18
ទូច សូរិយា
2024-06-18
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពលដល់ម៉ាឡេស៊ីផង និងអាស៊ានផង។ តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី នឹងបំពេញឱ្យគ្នាទៅវិញទៅមក មានន័យថាម៉ាឡេស៊ីទិញអង្ករពីកម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏បានទិញប្រេងដូងពីម៉ាឡេស៊ីវិញដូចគ្នា។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី បានជួយដល់កសិករកម្ពុជាដែលខិតខំដាំដុះបន្ថែមទៀត នឹងធានាដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគ និងផ្លាស់ប្ដូរទំនិញផ្សេងៗ និងបានចាត់ទុកការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ី ជាការផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរ។
ក្នុងជំនួបដដែល ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន បានបន្ថែមថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជាថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី